ថ្ងៃ​សុក្រ, ខែ​វិច្ឆិកា 22, 2024
ទំព័រដើម ប្រណាំងទូកប្រពៃណី

ប្រណាំងទូកប្រពៃណី

ករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៧៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩

ករណីស្លាប់បុរសជនជាតិខ្មែរអាយុ ៧៥ឆ្នាំ ដោយសារជំងឺកូវីដ-១៩ នាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង០៨ព្រឹកលោកជាវេជ្ជបណ្ឌិតចូលនិវត្តន៍ និងជាប្រធានគណកម្មការវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រកីឡា នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា https://youtu.be/lSHJTvr22tE

ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា ដឹកនាំដោយ

0
ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធ ឯកឧត្ដម ឯម ម៉ាអូរី អនុប្រធានសហព័ន្ធ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា និងគណៈកម្មការបច្ចេកទេស ទៅពិនិត្យមើលទីលានប្រកួតនៅរមណីយដ្ឋាន7NG ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន7NG ។ ក្នុងនោះគណៈកម្មការបច្ចេកទេសបានពិនិត្យឃើញថា ស្ថានភាពទឹកស្តង់ដារ និងទីកន្លែងល្អ អាចរៀបចំការប្រកួតជាលក្ខណះអន្តរជាតិបាន ជាពិសេសសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម(SEA Games )លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។
សហព័ន្ធ​កីឡា​ទូកកានូ

សហព័ន្ធ​កីឡា​ទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​ បានរៀបចំវគ្គបណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស

សហព័ន្ធ​កីឡា​ទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​ បានរៀបចំវគ្គបណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​ និងមន្ត្រី​រៀបចំការប្រកួតកីឡាទូកប្រពៃណី​ "ទូកនាគ​"​ កម្រិតមូលដ្ឋាន​ នៅខេត្តកណ្ដាល​ ចាប់ពីថ្ងៃទី១១-១៧​ ខែធ្នូ​ ឆ្នាំ២០២១

ពានរង្វាន់​សម្តេច​ក្រឡាហោម​ ស​ ខេង​ លេីកទី៨​ ឆ្នាំ២០២១​ នៅខេត្តកំពត​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ធនិន​

កម្មវិធីប្រកួត​ផ្ដាច់ព្រ័ត្រ​ និងកម្មវិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ "ទូកនាគ​"​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ ពានរង្វាន់​សម្តេច​ក្រឡាហោម​ ស​ ខេង​ លេីកទី៨​ ឆ្នាំ២០២១​ នៅខេត្តកំពត​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ធនិន​ សមាជិក​ប្រតិបត្តិ​សហព័ន្ធ​ តំណាងដ៏ខ្ពង់ខ្ពស់​ ​សម្តេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងជាប្រធានសហព័ន្ធកីឡាទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​។
ទូកនាគ

ព្រឹក​ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២១​ សហព័ន្ធ​កីឡា​ទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​ បានរៀបចំ​ពិធី​ “បិទ”​ វគ្គបណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស

ខេត្តកណ្ដាល​៖​ ព្រឹក​ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២១​ សហព័ន្ធ​កីឡា​ទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​ បានរៀបចំ​ពិធី​ "បិទ"​ វគ្គបណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​ និងមន្ត្រី​រៀបចំការប្រកួតកីឡាទូកប្រពៃណី​ខ្នាតអន្តរជាតិ​ "ទូកនាគ​" ទូកកានូ​-ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ ក្រោមអធិបតីភាព​ឯកឧត្តម​ បណ្ឌិត​ មាស​ សារិន​ អនុប្រធានអចិន្ត្រៃយ៍​ ឯកឧត្តម​ឧត្តមសេនីយ៍​ឯក​ បណ្ឌិត​ ជា​ ប៊ុនហេង​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន​ ៤៦​នាក់​ នារី​ ១០នាក់​ ក្រោយពីការសិក្សាអស់រយ:ពេល​ ​០៥​ ថ្ងៃកន្លះមក​ សិក្ខា​កាម​ទាំងអស់​បានយល់កាន់តែច្បាស់ពីវគ្គបណ្ដុះបណ្ដាលតាមរយ:ការសិក្សាទ្រឹស្ដី​ ការអនុវត្តជាក់ស្ដែង​ និងការវាយតម្លៃដោយគ្រូឧទ្ទេសសិក្ខាកាមទាំងអស់ទទួលបានលទ្ធផលដូចខាងក្រោយ៖-ល្អ​ ៤៥%-ល្អបង្គួរ​ ៣៥%-មធ្យម​ ២០%