ថ្ងៃ​ព្រហស្បតិ៍, ខែ​វិច្ឆិកា 21, 2024
ទំព័រដើម ប្រណាំងទូកប្រពៃណី

ប្រណាំងទូកប្រពៃណី

ពានរង្វាន់​សម្តេច​ក្រឡាហោម​ ស​ ខេង​ លេីកទី៨​ ឆ្នាំ២០២១​ នៅខេត្តកំពត​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ធនិន​

កម្មវិធីប្រកួត​ផ្ដាច់ព្រ័ត្រ​ និងកម្មវិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ "ទូកនាគ​"​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ ពានរង្វាន់​សម្តេច​ក្រឡាហោម​ ស​ ខេង​ លេីកទី៨​ ឆ្នាំ២០២១​ នៅខេត្តកំពត​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ធនិន​ សមាជិក​ប្រតិបត្តិ​សហព័ន្ធ​ តំណាងដ៏ខ្ពង់ខ្ពស់​ ​សម្តេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងជាប្រធានសហព័ន្ធកីឡាទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​។

ការប្រកួតលេីប្រភេទវិញ្ញាសា​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង

ការប្រកួតលេីប្រភេទវិញ្ញាសា​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ ក្នុងវគ្គជម្រុះដេីម្បីចម្រាញយកក្នុងខ្លាំងឡេីងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ​ នៅថ្ងៃទី២៥​ ស្អែកនេះ​ ក្នុងព្រឹត្តិការណ៍​ប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ "ទូកនាគ"​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ ពានរង្វាន់​សម្តេច​ក្រឡាហោម​ ស​ ខេង​ លេីកទី៨​ ឆ្នាំ២០២១

សហព័ន្ធ​កីឡា​ទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​ បានរៀបចំការប្រជុំបច្ចេកទេសចាប់ឆ្នោត​

ខេត្តកំពត៖​ រសៀល​ថ្ងៃទី២៣​ ខែធ្នូ​ ឆ្នាំ២០២១សហព័ន្ធ​កីឡា​ទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​ បានរៀបចំការប្រជុំបច្ចេកទេសចាប់ឆ្នោត​ សម្រាប់ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ "ទូកនាគ"​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ ពានរង្វាន់​សម្តេច​ក្រឡាហោម​ ស​ ខេង​ លេីកទី៨​ ឆ្នាំ២០២១​ សមាសភាព​ចូលរួមមានគណ:កម្មការ​របស់សហព័ន្ធ​ និងតំណាងសមាគមកីឡាទូក​មកពីក្រសួង​ ស្ថាប័ន​ ខេត្ត​នានា។

សហព័ន្ធ​កីឡា​ទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​ បានចូលរួមប្រជុំជាមួយរដ្ឋបាលខេត្តកំពត

សាលាខេត្តកំពត៖​ ព្រឹក​ថ្ងៃទី២១​ ខែធ្នូ​ ឆ្នាំ២០២១សហព័ន្ធ​កីឡា​ទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​ បានចូលរួមប្រជុំជាមួយរដ្ឋបាលខេត្តកំពត​ ក្រោមអធិបតីភាព​ ឯកឧត្តម​ អុឹង​ ឆាយ​ អភិបាលរង​ខេត្ត​កំពត​ ឯកឧត្តម​ ឯម​ ម៉ាអូរី​ អនុប្រធានសហព័ន្ធ​ ទទួល​បន្ទុក​បច្ចេកទេស​ ស្ដីពីការត្រៀមរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ "ទូកនាគ"​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ "ពានរង្វាន់​សម្តេច​ ក្រឡាហោម​ ស​ ខេង​"​ លេីកទី៨​ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣​ ដល់ថ្ងៃទី២៥​ ខែធ្នូ​ ឆ្នាំ២០២១​ នៅខេត្តកំពត
ទូកនាគ

ព្រឹក​ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២១​ សហព័ន្ធ​កីឡា​ទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​ បានរៀបចំ​ពិធី​ “បិទ”​ វគ្គបណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស

ខេត្តកណ្ដាល​៖​ ព្រឹក​ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២១​ សហព័ន្ធ​កីឡា​ទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​ បានរៀបចំ​ពិធី​ "បិទ"​ វគ្គបណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​ និងមន្ត្រី​រៀបចំការប្រកួតកីឡាទូកប្រពៃណី​ខ្នាតអន្តរជាតិ​ "ទូកនាគ​" ទូកកានូ​-ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ ក្រោមអធិបតីភាព​ឯកឧត្តម​ បណ្ឌិត​ មាស​ សារិន​ អនុប្រធានអចិន្ត្រៃយ៍​ ឯកឧត្តម​ឧត្តមសេនីយ៍​ឯក​ បណ្ឌិត​ ជា​ ប៊ុនហេង​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន​ ៤៦​នាក់​ នារី​ ១០នាក់​ ក្រោយពីការសិក្សាអស់រយ:ពេល​ ​០៥​ ថ្ងៃកន្លះមក​ សិក្ខា​កាម​ទាំងអស់​បានយល់កាន់តែច្បាស់ពីវគ្គបណ្ដុះបណ្ដាលតាមរយ:ការសិក្សាទ្រឹស្ដី​ ការអនុវត្តជាក់ស្ដែង​ និងការវាយតម្លៃដោយគ្រូឧទ្ទេសសិក្ខាកាមទាំងអស់ទទួលបានលទ្ធផលដូចខាងក្រោយ៖-ល្អ​ ៤៥%-ល្អបង្គួរ​ ៣៥%-មធ្យម​ ២០%