សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានរៀបចំការប្រជុំបច្ចេកទេសចាប់ឆ្នោត
ខេត្តកំពត៖ រសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានរៀបចំការប្រជុំបច្ចេកទេសចាប់ឆ្នោត សម្រាប់ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ "ទូកនាគ" ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៉ីង ពានរង្វាន់សម្តេចក្រឡាហោម ស ខេង លេីកទី៨ ឆ្នាំ២០២១ សមាសភាពចូលរួមមានគណ:កម្មការរបស់សហព័ន្ធ និងតំណាងសមាគមកីឡាទូកមកពីក្រសួង ស្ថាប័ន ខេត្តនានា។
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានចូលរួមប្រជុំជាមួយរដ្ឋបាលខេត្តកំពត
សាលាខេត្តកំពត៖ ព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២១សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានចូលរួមប្រជុំជាមួយរដ្ឋបាលខេត្តកំពត ក្រោមអធិបតីភាព ឯកឧត្តម អុឹង ឆាយ អភិបាលរងខេត្តកំពត ឯកឧត្តម ឯម ម៉ាអូរី អនុប្រធានសហព័ន្ធ ទទួលបន្ទុកបច្ចេកទេស ស្ដីពីការត្រៀមរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ "ទូកនាគ" ទូកកានូ ទូកកាយ៉ាក់ និងទូករ៉ូអ៉ីង "ពានរង្វាន់សម្តេច ក្រឡាហោម ស ខេង" លេីកទី៨ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅខេត្តកំពត
សូមអបអរសាទរ កីឡាការិនី ការ៉ាតេ ឆន ស្រីភា ទទួលបានមេដៃ
សូមអបអរសាទរ កីឡាការិនី ការ៉ាតេ ឆន ស្រីភា ទទួលបានមេដៃ សំរឹទ្ធ ក្នុងការប្រកួតជ្រើសជើសជើងឯក ក៉ារ៉ាតេ អាស៊ី។Almaty Kazakhstan. 20.12.2021
ក្រុមកីឡាបាល់ទាត់នារី ណាហ្គាវើល របស់ខេត្តកំពង់ស្ពឺ
ក្រុមកីឡាបាល់ទាត់នារី ណាហ្គាវើល របស់ខេត្តកំពង់ស្ពឺ បានយកឈ្នះ ក្រុមកីឡាបាល់ទាត់នារី របស់ខេត្តកំពង់ឆ្នាំង ក្នុងលទ្ធផល កំពង់ស្ពឺ(៨) Vs កំពង់ឆ្នាំង(០)។
សម្តេចពិជ័យសេនា ទៀ បាញ់ ប្តេជ្ញាគោរពអនុសាសន៍សម្តេចតេជោ ដើម្បីឱ្យការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ប្រកបដោយកិត្តិយស
CAMSOC-ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្តេជ្ញាគោររពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជំរុញឱ្យការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានភាពជោគជ័យ ប្រកបដោយកិត្តិយសជាតិ និងសេចក្តីថ្លៃថ្នូរ។
នេះការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ការរាប់ថយក្រោយ៥០២ថ្ងៃ និងប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA GAMES-ASEAN PARA GAMES) ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន...