សម្តេចពិជ័យសេនា ទៀ បាញ់ ប្តេជ្ញាគោរពអនុសាសន៍សម្តេចតេជោ ដើម្បីឱ្យការធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ប្រកបដោយកិត្តិយស
CAMSOC-ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានប្តេជ្ញាគោររពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ដើម្បីជំរុញឱ្យការទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទទួលបានភាពជោគជ័យ ប្រកបដោយកិត្តិយសជាតិ និងសេចក្តីថ្លៃថ្នូរ។
នេះការលើកឡើងរបស់សម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ ការរាប់ថយក្រោយ៥០២ថ្ងៃ និងប្រកាសបើកយុទ្ធនាការជាតិផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (SEA GAMES-ASEAN PARA GAMES) ឆ្នាំ២០២៣ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនធៀន...
ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានរៀបចំពិធី “បិទ” វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស
ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានរៀបចំពិធី "បិទ" វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ "ទូកនាគ" ទូកកានូ-ទូកកាយ៉ាក់ និងទូករ៉ូអ៉ីង ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៤៦នាក់ នារី ១០នាក់ ក្រោយពីការសិក្សាអស់រយ:ពេល ០៥ ថ្ងៃកន្លះមក សិក្ខាកាមទាំងអស់បានយល់កាន់តែច្បាស់ពីវគ្គបណ្ដុះបណ្ដាលតាមរយ:ការសិក្សាទ្រឹស្ដី ការអនុវត្តជាក់ស្ដែង និងការវាយតម្លៃដោយគ្រូឧទ្ទេសសិក្ខាកាមទាំងអស់ទទួលបានលទ្ធផលដូចខាងក្រោយ៖-ល្អ ៤៥%-ល្អបង្គួរ ៣៥%-មធ្យម ២០%
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីស
សហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជា ប្រកាសរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាសូហ្វតិន្នីសជ្រើសរើសជើងឯកថ្នាក់ជាតិ និងការប្រកួតដណ្តើមពានរង្វាន់សម្តេចក្រឡាហោម ស ខេង លើកទី៨ ឆ្នាំ ២០២១។
ព្រឹត្តិការណ៍នេះ នឹងចាប់ផ្តើមពីថ្ងៃទី២១ដល់២៥ ខែធ្នូ ឆ្នាំ២០២១ នៅក្លិបកីឡាជាយក្រុង Cambodia Country Club (CCC)៕
វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវរៀបចំពិធីប្រគល់-ទទួល
វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នឹងត្រូវរៀបចំពិធីប្រគល់-ទទួលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន។អបអរសាទរ! ពិធីប្រគល់-ទទួលសមិទ្ធផលជាប្រវត្តិសាស្ដ្រដ៏អស្ចារ្យ ដើម្បីត្រៀមដំណើរឆ្ពោះទៅរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា 🇰🇭
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស
សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានរៀបចំវគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតកីឡាទូកប្រពៃណី "ទូកនាគ" កម្រិតមូលដ្ឋាន នៅខេត្តកណ្ដាល ចាប់ពីថ្ងៃទី១១-១៧ ខែធ្នូ ឆ្នាំ២០២១