ទំព័រដើម សង្គម

សង្គម

អបអរសាទរ​ជូនចំពោះ ឯកឧត្ដម​ ឧត្ដម​សេនីយ៍ឯក​ បណ្ឌិត​ ជា​ ប៊ុនហេង​ អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ

0
អបអរសាទរ​ជូនចំពោះ ឯកឧត្ដម​ ឧត្ដម​សេនីយ៍ឯក​ បណ្ឌិត​ ជា​ ប៊ុនហេង​ អគ្គលេខាធិការ​ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ​​ ដែលត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង ជាអនុរដ្ឋលេខាធិការ​ ក្រសួងមហាផ្ទៃ​៕

ឯកឧត្តមសង្កត់ធ្ងន់ថា «ចំពោះកីឡាគុនដាវកម្ពុជា យើងបានប្ដេជ្ញាចិត្តដណ្ដើមឲ្យបានមេដាយមាសក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ឲ្យបានជាអតិប្បរមា

0
ប្រធានសហព័ន្ធគុនដាវកម្ពុជាបង្ហាញភាពកក់ក្តៅ ចំពោះកិច្ចសហការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តម តែ ឡូរិន ប្រធានសហព័ន្ធគុនដាវកម្ពុជាបានបង្ហាញនូវភាពកក់ក្តៅចំពោះកិច្ចសហការគាំទ្ររបស់ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សម្រាប់កិច្ចសហការគាំទ្រដ៏កក់ក្ដៅដល់ដំណើរការសហព័ន្ធកីឡាគុនដាវកម្ពុជា។ នៅក្នុងឱកាសបិទការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នាល្ងាចថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២២ ពហុកីឡដ្ឋានវេស្ទើន, ឯកឧត្តម តែ ឡូរិន មានប្រសាសន៍ថា យោងតាមរបាយការណ៍លទ្ធផលនៃការប្រកួតរបស់ លោក ឃុត សៀង ប្រធានបច្ចេកទេស ឯកឧត្តមបានវាយតម្លៃខ្ពស់ និងចូលរួមអបអរសាទរដល់កីឡាករ-ការិនីជ័យលាភី ហើយក៏សម្តែងការកោតសរសើរចំពោះកីឡាករ កីឡការិនីទាំងអស់ ដែលខិតខំអស់សមត្ថភាពក្នុងការប្រកួត។ នៅក្នុងការប្រកួត ពិតណាស់យើងចង់បានជ័យជម្នះ ប៉ុន្តែលទ្ធផលនៃការប្រកួតក៏សំខាន់ផងដែរ ព្រោះថាវាជាការវាស់ស្ទង់សមត្ថភាពរបស់កីឡាករ កីឡាការិនីរៀងៗខ្លួនផង ក៏ដូចជាការបំបែកឯកត្តទកម្មផ្ទាល់ខ្លួនផងដែរ។ ឯកឧត្តមសង្កត់ធ្ងន់ថា «ចំពោះកីឡាគុនដាវកម្ពុជា យើងបានប្ដេជ្ញាចិត្តដណ្ដើមឲ្យបានមេដាយមាសក្នុងស៊ីហ្គេម លើកទី៣២...

ខេមរសហព័ន្ធយូដូបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ ទី៧ ពីឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិថ្មីទី៨ ឆ្នាំ២០២១ដល់ឆ្នាំ២០២៥

0
មហាសន្និបាតខេមរសហព័ន្ធយូដូសម្រេចបានសមាសភាព សមាជិកប្រតិបត្តិ១៣រូប សម្រាប់អាណត្តិថ្មី ២០២១-២០២៥ ខេមរសហព័ន្ធយូដូបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ ទី៧ ពីឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិថ្មីទី៨ ឆ្នាំ២០២១ដល់ឆ្នាំ២០២៥ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយមហាសន្និបាតជ្រើសរើសបានសមាសភាពគណៈកម្មាធិការប្រតិបត្តិថ្មីចំនួន១៣រូប តាមរយៈការអនុម័តផ្តល់សេចក្តីទុកចិត្តដោយការលើកដៃ។ គណៈកម្មាធិការប្រតិត្តិសហព័ន្ធអាណត្តិថ្មីនេះ រួមមាន៖ លោក ហេង លី ប្រធានអាណត្តិចាស់ទទួលបានការគាំទ្រឲ្យបន្តដឹកនាំជាប្រធានសហព័ន្ធអាណត្តិថ្មី ២០២១-២០២៥ អមដោយអនុប្រធាន លោក ឌៀប វណ្ណឌី លោក នុត ហ៊ួន និងលោក Emmanuel Dias និងអគ្គលេខាធិការ លោក តេង ច័ន្ទគរុរដ្ឋា និងសមាជិកមួយចំនួនទៀត។ លោក ឌៀប វណ្ឌី អនុប្រធានខេមរសហព័ន្ធយូដូបានបង្ហាញសកម្មការងារអភិវឌ្ឍវិស័យកីឡាយូដូក្នុងរយៈពេញ១អាណត្តិទី៧កន្លងមក...

ផ្តល់ទំនុកចិត្ត និងបោះឆ្នោតគាំទ្រជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាអាណត្តិទី៣ ឆ្នាំ២០២២- ២០២៦។

0
ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡានគរបាលក្រសួងមហាផ្ទៃ ត្រូវបានសមាគម-ក្លិប និងសមាជិកនៃគណ:កម្មាធិការប្រតិបត្តិអាណត្តិទី២ ផ្តល់ទំនុកចិត្ត និងបោះឆ្នោតគាំទ្រជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាអាណត្តិទី៣ ឆ្នាំ២០២២- ២០២៦។ ការបោះឆ្នោតជ្រើសរើសនេះ ធ្វើឡើងក្នុងអង្គមហាសន្និបាតរបស់សហព័ន្ធ នាព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកីឡានគរបាលកម្ពុជា ក្រោយព្រះបរមរាជវាំង ។ គួរបញ្ជាក់ថា សូហ្វតិន្នីសជាកីឡាមួយប្រភេទ ដែលត្រូវបានគណ:កម្មាធិការជាតិរៀបចំស៊ីហ្គេម (CAMSOC) ចាត់ទុកជាកីឡា ដែលមានសក្តានុពល អាចប្រជែងមេដាយមាសបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

ពានរង្វាន់​សម្តេច​ក្រឡាហោម​ ស​ ខេង​ លេីកទី៨​ ឆ្នាំ២០២១​ នៅខេត្តកំពត​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ធនិន​

0
កម្មវិធីប្រកួត​ផ្ដាច់ព្រ័ត្រ​ និងកម្មវិធីបិទការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ​ "ទូកនាគ​"​ ទូកកានូ​ ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ ពានរង្វាន់​សម្តេច​ក្រឡាហោម​ ស​ ខេង​ លេីកទី៨​ ឆ្នាំ២០២១​ នៅខេត្តកំពត​ ក្រោមអធិបតីភាព​ ឯកឧត្តម​ ម៉ៅ​ ធនិន​ សមាជិក​ប្រតិបត្តិ​សហព័ន្ធ​ តំណាងដ៏ខ្ពង់ខ្ពស់​ ​សម្តេច​ក្រឡាហោម​ ស​ ខេង​ ឧបនាយករដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ និងជាប្រធានសហព័ន្ធកីឡាទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​។