ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡានគរបាលក្រសួងមហាផ្ទៃ ត្រូវបានសមាគម-ក្លិប និងសមាជិកនៃគណ:កម្មាធិការប្រតិបត្តិអាណត្តិទី២ ផ្តល់ទំនុកចិត្ត និងបោះឆ្នោតគាំទ្រជាប្រធានសហព័ន្ធកីឡាសូហ្វតិន្នីសកម្ពុជាអាណត្តិទី៣ ឆ្នាំ២០២២- ២០២៦។

ការបោះឆ្នោតជ្រើសរើសនេះ ធ្វើឡើងក្នុងអង្គមហាសន្និបាតរបស់សហព័ន្ធ នាព្រឹកថ្ងៃទី០៤ ខែកុម្ភ: ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលកីឡានគរបាលកម្ពុជា ក្រោយព្រះបរមរាជវាំង ។

គួរបញ្ជាក់ថា សូហ្វតិន្នីសជាកីឡាមួយប្រភេទ ដែលត្រូវបានគណ:កម្មាធិការជាតិរៀបចំស៊ីហ្គេម (CAMSOC) ចាត់ទុកជាកីឡា ដែលមានសក្តានុពល អាចប្រជែងមេដាយមាសបានពីព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ