ខេត្តកណ្ដាល៖ ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៉ីងកម្ពុជា បានរៀបចំពិធី “បិទ” វគ្គបណ្ដុះបណ្ដាលមន្ត្រីបច្ចេកទេស និងមន្ត្រីរៀបចំការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-ទូកកាយ៉ាក់ និងទូករ៉ូអ៉ីង ក្រោមអធិបតីភាពឯកឧត្តម បណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តមឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ
ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៤៦នាក់ នារី ១០នាក់ ក្រោយពីការសិក្សាអស់រយ:ពេល ០៥ ថ្ងៃកន្លះមក សិក្ខាកាមទាំងអស់បានយល់កាន់តែច្បាស់ពីវគ្គបណ្ដុះបណ្ដាលតាមរយ:ការសិក្សាទ្រឹស្ដី ការអនុវត្តជាក់ស្ដែង និងការវាយតម្លៃដោយគ្រូឧទ្ទេសសិក្ខាកាមទាំងអស់ទទួលបានលទ្ធផលដូចខាងក្រោយ៖
-ល្អ ៤៥%
-ល្អបង្គួរ ៣៥%
-មធ្យម ២០%