ខេត្តកណ្ដាល​៖​ ព្រឹក​ថ្ងៃទី១៦​ ខែធ្នូ​ ឆ្នាំ២០២១​ សហព័ន្ធ​កីឡា​ទូកកានូ​ និងរ៉ូអ៉ីងកម្ពុជា​ បានរៀបចំ​ពិធី​ “បិទ”​ វគ្គបណ្ដុះបណ្ដាល​មន្ត្រី​បច្ចេកទេស​ និងមន្ត្រី​រៀបចំការប្រកួតកីឡាទូកប្រពៃណី​ខ្នាតអន្តរជាតិ​ “ទូកនាគ​” ទូកកានូ​-ទូកកាយ៉ាក់​ និងទូករ៉ូអ៉ីង​ ក្រោមអធិបតីភាព​ឯកឧត្តម​ បណ្ឌិត​ មាស​ សារិន​ អនុប្រធានអចិន្ត្រៃយ៍​ ឯកឧត្តម​ឧត្តមសេនីយ៍​ឯក​ បណ្ឌិត​ ជា​ ប៊ុនហេង​ អគ្គលេខាធិការ​ក្រុមប្រឹក្សា​កីឡា​ក្រសួង​មហាផ្ទៃ

ដែលមានសិក្ខាកាមចូលរួមសរុបចំនួន​ ៤៦​នាក់​ នារី​ ១០នាក់​ ក្រោយពីការសិក្សាអស់រយ:ពេល​ ​០៥​ ថ្ងៃកន្លះមក​ សិក្ខា​កាម​ទាំងអស់​បានយល់កាន់តែច្បាស់ពីវគ្គបណ្ដុះបណ្ដាលតាមរយ:ការសិក្សាទ្រឹស្ដី​ ការអនុវត្តជាក់ស្ដែង​ និងការវាយតម្លៃដោយគ្រូឧទ្ទេសសិក្ខាកាមទាំងអស់ទទួលបានលទ្ធផលដូចខាងក្រោយ៖
-ល្អ​ ៤៥%
-ល្អបង្គួរ​ ៣៥%
-មធ្យម​ ២០%

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ