សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ប្រកាសរៀបចំការប្រកួតជើងឯកថ្នាក់ជាតិឆ្នាំ២០២១ នៅដើមខែក្រោយ ដើម្បីស្វែងរកអត្តពលិកឆ្នើមសម្រាប់ក្រុមជម្រើសជាតិ

សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា បានប្រកាសនៅក្នុងសេចក្តីជូនតំណឹងជាផ្លូវការរបស់ខ្លួនថា នឹងរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១ រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី៥ដល់ទី៦ខែធ្នូ ឆ្នាំ២០២១ នៅសាលគរុកោស្យល យនិងវិក្រិតការ ខេត្តកណ្តាល លើ២វិញ្ញាសាតាមប្រភេទទម្ងន់មានដូចជា៖ វិញ្ញាសាប្រកួតបុរស៤នាក់ទល់និង៤នាក់បុរសទម្ងន់៣០០គីឡូក្រាម និងវិញ្ញាសាប្រកួតនារី៤នាក់ទល់និង៤នាក់ទម្ងន់២៥០គីឡូក្រាម ។

ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២១នេះ រៀបចំឡើងក្នុងគោលបំណងចំរាញ់ជ្រើសរើសយកធណធានឆ្នើមៗពីបណ្តាក្លិបទូទាំងប្រទេសជាប់ជាជម្រើសជាតិ ដើម្បីធ្វើការហ្វឹកហាត់បំប៉នសមត្ថភាពជាមួយសហព័ន្ធត្រៀមចូលរួមការប្រកួតនានា ពិសេស គឺស៊ីហ្គេម ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

សូមបណ្តាក្លិបតាមបណ្តារាជធានីខេត្តទាំងអស់ប្រើសិនបើចង់បញ្ជូនអត្តពលិករបស់ខ្លួនមកចូលរួមប្រកួត ដើម្បីជម្រុញលើកទឹកចិត្តឲ្យកីឡាករកីឡាការិនីរបស់ខ្លួនទទួលបានឱកាសជាប់ជាជម្រើសជាតិសូមមេត្តារុះរាន់មកដាក់ពាក្យសុំសិទ្ធចូលរួមប្រកួតចាប់ពីថ្ងៃជូនតំណឹងនេះតទៅរហូតដល់ថ្ងៃទី២៩ ខែ វិច្ឆិកា ឆ្នាំ២០២១ ដែលការទទួលនៅវេលាម៉ោង១៧.០០ នៅស្នាក់ការសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ស្ថិតនៅក្នុងអាគារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាជាប់ទី៣ ដោយភ្ជាប់មកជាមួយនូវ ១.ពាក្យចូលរួមប្រកួតចំនួន២ច្បាប់ ២.កិច្ចសន្យាចំនួន២ច្បាប់ ៣.បញ្ជីរាយនាមប្រតិភូកីឡាករកីឡាការិនីចំនួន២ច្បាប់ ៤.អាល់ប៊ុមបិទរូបថតថ្មីទំហំ៤cm x 6cm ៥ចំនួន២ច្បាប់. រូបថតប្រតិភូ កីឡាករ ឬកីឡាការិនីទំហំ៤cm x 6cmម្នាក់ៗចំនួន២សន្លឹក។

បញ្ជាក់ រាល់ការចំណាយ ការស្នាក់នៅហូបចុកថ្លៃធ្វើតំណើរ ជាបន្ទុករបស់ក្រសួង ស្ថាប័ន រាជធានីខេត្ត។ ចំពោះព័ត៌មានលម្អិតសូមអញ្ជើញទំនាក់ទំនងមក សហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជាឬតាមរយៈតេឡេក្រាម៖ ០៩២ ៩០ ៨៣ ៨៤ / ០១០ ៨៨ ៩៨ ៩៤៕

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ