ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២១ ប្រតិភូសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត មាស សារិន អនុប្រធានអចិន្ត្រៃយ៍សហព័ន្ធ ឯកឧត្ដម ឯម ម៉ាអូរី អនុប្រធានសហព័ន្ធ ឯកឧត្ដម ឧត្តមសេនីយ៍ឯក ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការសហព័ន្ធកីឡាទូកកានូ និងរ៉ូអុីងកម្ពុជា និងគណៈកម្មការបច្ចេកទេស ទៅពិនិត្យមើលទីលានប្រកួតនៅរមណីយដ្ឋាន7NG ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោកឧកញ៉ា ស្រី ចាន់ថន អគ្គនាយកក្រុមហ៊ុន7NG ។ ក្នុងនោះគណៈកម្មការបច្ចេកទេសបានពិនិត្យឃើញថា ស្ថានភាពទឹកស្តង់ដារ និងទីកន្លែងល្អ អាចរៀបចំការប្រកួតជាលក្ខណះអន្តរជាតិបាន ជាពិសេសសម្រាប់ត្រៀមរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម(SEA Games )លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ។

ទុក​ឱ្យ​ឆ្លើយ​តប​មួយ

សូមបញ្ចូលមតិយោបល់របស់អ្នក!
សូមបញ្ចូលឈ្មោះរបស់អ្នកនៅទីនេះ